រាល់ការបង្កើតអ្វីមួយឡើងច្បាស់ណាស់ក្នុងគោលបំណងដើម្បីធ្វើអោយគុណភាពជីវិតកាន់តែប្រសើរឡើង។ ប៉ុន្តែមិនមែនរាល់ការប្រាថ្នាទាំងអស់អាចបានដូចចិត្តប៉ងនោះទេ មិនថាអ្នកព្យាយាមយ៉ាងណា បានត្រឹមតែការខកចិត្តម្តងជាពីរដង រហូតដល់ពេលមួយដែលអ្នកមានអារម្មណ៍ហត់នឿយ លែងចង់បន្ត បើទោះជាវាធ្វើអោយអ្នកឈឺចាប់ក៍ដោយ។ ត្រឹមការបង្ហាញការយកចិត្តទុកដាក់ ការបារម្ភ ការស្រលាញ់បន្តិចបន្តួចក៍វាពិបាននឹងផ្តល់អោយ តើវាមានប្រយោជន៍អ្វីនឹងតស៊ូដើម្បីវា។ ការដែលតាមតែចាប់កំហុស ឬបន្ទោសបន្អាប់គឺវាមិនគួរមានរូចរាងនៅក្នុងទំនាក់ទំនងដែលមានសុខភាពល្អទេ។ ទំនាក់ទំនងដែលមានផាសុកភាពនិងសុខភាពល្អ នឹងធ្វើអោយយើងមានអារម្មណ៍ល្អ សុខភាពផ្លូវចិត្តល្អ និងមានវិជ្ជមានក្នុងខ្លួន។
៣០ មេសា ២០២៤
No comments:
Post a Comment
Note: Only a member of this blog may post a comment.